ហ្វេសប៊ុកផេកផ្លូវការក្លែងក្លាយរបស់ ន.ម.ក.
⚠️ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សូមក្រើនរំលឹកសាធារណជន និងវិនិយោគិនក្នុងវិស័យមូលបត្រឱ្យប្រុងប្រយ័ត្នខ្ចំពោះជនខិលខូចដែលក្លែងបន្លំផេកហ្វេសប៊ុកផ្លូវការរបស់ ន.ម.ក. ដើម្បីបន្លំបោកប្រាស់ ⚠️ posted on: 07/28/2022
ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ : ក្រុមហ៊ុន ឌីប៊ីឌី អុិនជីនារឹង ម.ក( ឌីប៊ីឌី) ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការ នៅផ្សារមូលបត្រកម្ពុជា
posted on: 06/09/2021 Click to download pdf file
ថ្ងៃ ៣១ ខែសីហា ឆ្នាំ២០២១: សេចក្តីប្រកាសស្តីពីការចុះបញ្ជីជាផ្លូវការរបស់ក្រុមហ៊ុន ឌីប៊ីឌី
អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ទទួលបានការសម្រេចផ្តល់ការអនុញ្ញាតិពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ធ្វើជាសមាជិកផ្តល់សន្ទនីយភាពសម្រាប់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ឌី ប៊ី ឌី។
ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី មានកិត្តិយសសូមជម្រាបជូនដល់វិនិយោគិន និងសាធារណៈជន មេត្តាជ្រាបថា យើងខ្ញុំ ទទួលបានការសម្រេចផ្តល់ការអនុញ្ញាតិជាគោលការណ៍ពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ដើម្បីធ្វើជាសមាជិកផ្តល់សន្ទនីយភាពសម្រាប់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក (ក្រុមហ៊ុន ឌី ប៊ី ឌី) នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។ ការផ្តល់សន្ទនីយភាពសម្រាប់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ឌី ប៊ី ឌី នេះ នឹងដំណើរការជាផ្លូវការនៅពេលដែលក្រុមហ៊ុន ឌី ប៊ី ឌី ត្រូវបានចុះបញ្ជីលើផ្សារមូលបត្រកម្ពុជាដោយ ជោគជ័យ។ សារៈសំខាន់របស់សមាជិកផ្តល់សន្ទនីយភាព សមាជិកផ្ដល់សន្ទនីយភាព គឺជាសមាជិករបស់ផ.ម.ក. ដែលមានភារកិច្ចជម្រុញសន្ទនីយភាពនៃភាគហ៊ុនដែលពួកគេបានជ្រើសរើស ដោយត្រូវរក្សារគម្លាតថ្លៃបញ្ជាទិញនិងលក់ នៅក្នុងទីផ្សារឱ្យនៅស្មើឬតូចជាង១០ ឯកតា គម្លាតថ្លៃ។ មានន័យថានៅពេលបញ្ជាទិញ និងលក់ល្អបំផុតរបស់ភាគហ៊ុនមួយនៅលើទីផ្សារមានថ្លៃខុសគ្នាច្រើន លើសពី១០ឯកតាគម្លាតថ្លៃ សមាជិកផ្តល់សន្ទនីយភាពត្រូវដាក់បញ្ជាទិញ/លក់ ចូលក្នុងទីផ្សារធ្វើយ៉ាងណាឱ្យ គម្លាតថ្លៃនោះទាបជាងឬស្មើ ១០ឯកតាគម្លាតថ្លៃ។ គេសង្កេតឃើញថា ភាគហ៊ុនដែលមានសមាជិកផ្ដល់សន្ទនីយភាពជួយជម្រុញ មានទំនោរជួញដូរ និងសន្ទនីយភាពសកម្មជាងភាគហ៊ុនដទៃ។ សំរាប់ពត៍មានបន្ថែមសូមចុចដើម្បីទាញយក
ចូលរួមកម្មវិធីរ៉ូដសូ
ចូលរួមកម្មវិធីរ៉ូដសូ / Roadshow Live Event ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ របស់ក្រុមហ៊ុន ឌីប៊ីឌី អុិនជីនារីង ម.ក ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង ២ ដល់ម៉ោង ៣:៤៥នាទីរសៀល។ ដើម្បីស្វែងយល់លំអិត និងធ្វើការវិនិយោគជាមួយក្រុមហ៊ុនដែលមានសក្កានុពលរីកចំរើនខ្ពស់។