អំពីយើងខ្ញុំ

➤អេសប៊ីអាយភ្នំពេញស៊ីឃ្យួរឹធីជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អេសប៊ីអាយហូលឌីងបង្កើតឡើងនៅខែកុម្ភៈឆ្នាំ២០១០ដែលជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដ៏ធំមួយរបស់ជប៉ុនដែលបាន ចុះបញ្ជីនៅក្នុងផ្សារហ៊ុនតូក្យូក្នុងខែតុលាឆ្នាំ២០១០យើងបានក្លាយជាស្ថាប័នហិរញ្ញវត្ថុដំបូងគេរបស់ជប៉ុនដែលទទួលបានអាជ្ញាប័ណ្ណពេញលេញដើម្បីធ្វើអាជីវកម្មមូលបត្រនៅកម្ពុជា ពីនិយតករមូលបត្រកម្ពុជា។

➤នៅខែកញ្ញាឆ្នាំ២០១១អេសប៊ីអាយភ្នំពេញស៊ីឃ្យួរឹធីបានទិញទ្រព្យសកម្មជាក្រុមពីមូលធនកម្ពុជាដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដើម្បីបង្កើតអេសប៊ីអាយរ៉ូយ៉ាល់ ស៊ីឃ្យួរឹធីភីអិលស៊ី។ អេសប៊ីអាយហូលឌីងមានភាគហ៊ុន ៨១,៦៣ ភាគរយនៃភាគហ៊ុនអេសប៊ីអាយរ៉ូយ៉ាល់ស៊ីឃ្យួរឹធីនិងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបជាក្រុមហ៊ុនដែលនៅសល់។

➤នៅថ្ងៃទី២១ខែសីហាឆ្នាំ២០១៣ក្រុមហ៊ុនហ្វាយនែនសៀសាយរុសស៊ីរ៉ូស៊ីឃ្យួរឹធីជាក្រុមហ៊ុនមូលបត្រឈានមុខគេដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនថៃបានឈានដល់កិច្ចព្រម ព្រៀងជាមូលដ្ឋាន​ដើម្បីបង្កើតសម្ព័ន្ធភាពអាជីវកម្មនិងមូលធនជាមួយអេសប៊ីអាយរ៉ូយ៉ាល់ស៊ីឃ្យួរឹធី។ ហិរញ្ញប្បទាននេះត្រូវបានបញ្ចប់នៅខែឧសភាឆ្នាំ ២០១៤ ដោយបានចេញ ភាគហ៊ុនដូចខាងក្រោម​ ៖ អេសប៊ីអាយហូលឌីង(៦៥,៣%) ហ្វាយនែនសៀ សាយរុស (២០,០%) និងរ៉ូយ៉ាល់គ្រុប (១៤,៧%)។